ការធ្វើជាឪពុកម្តាយលើកទីមួយ គឺជាពេលវាដ៏ពិសេស រំភើបមួយនៅក្នុងជីវិត។ ហេតុនេះ អ្នកត្រូវមានការត្រៀមខ្លួននូវចំណុចជាច្រើនដូចខាងក្រោម៖
1. គ្រប់គ្រងអារម្មណ៍របស់ខ្លួន។ ទប់អាម្មណ៍ដើម្បីកុំអោយពេលខឹងវៃដំបូងរបស់អ្នក នៅពេលដែលក្មេងរពិស ឬមិនស្តាប់បង្គាប់របស់អ្នក។ ពេលខ្លះ ពេលដែលឪពុកនិងម្តាយឈ្លោះគ្នា គាត់ឈានដល់ថ្នាក់យកកូនជាឧបករណ៍បញ្ចេញកំហឹងក៏មានផងដែរ។
2. សួរបទពិសោធន៍ពីការចិញ្ចឹមកូនពីប៉ាម៉ាក់ ឬអានសៀវភៅ។ អ្នកខ្លះ និយាយថា កូនដំបូង ហាក់ដូចជាការធ្វើពិសោធន៍លើកដំបូងរបស់ឪពុកម្តាយ ពីរបៀបនៃការចិញ្ចឹម។ ភាគច្រើន កូនទី២ ឬទី៣ ច្រើនតែទទួលបានការចិញ្ចឹមយ៉ាងល្អជាងកូនទីមួយ ដោយឪពុកម្តាយមានបទពិសោធន៍ក្នុងការចិញ្ចឹម រួមផ្សំនឹងវ័យរបស់ពួកគាត់បានរីកចម្រើនជាងមុន។
3. ត្រៀមហិរញ្ញវត្ថុ និទីកន្លែងស្នាក់នៅអោយបានសមរម្យ។ សម្រាប់កូនដំបូង គឺកើតឡើងនៅពេលដែលគ្រួសារថ្មីទើបតែកវែងកឆ្នាំង។ ហេតុនេះ ពេលខ្លះសេដ្ឋកិច្ចគ្រួសារមិនទាន់មានភាពប្រសើរគ្រប់គ្រាន់ក្នុងការផ្តល់លក្ខខណ្ឌចិញ្ចឹមកូនបានត្រឹមត្រូវ រួមទាំងកន្លែងស្នាក់នៅមិនទាន់ត្រឹមត្រូវសម្រាប់ក្មេងផងដែរ។ កូនដំបូងអាចប្រឈមមុខនូវការលំបាកច្រើននៅពេលដែលខ្លួននៅតូច បើប្រៀបធៀបទៅនឹងកូនទី២ ឬទី៣។ ដោយហេតុផលជីវភាព ពេលខ្លះកូនដំបូងត្រូវឈប់សិក្សាដើម្បីជួយរកស៊ីចិញ្ចឹមគ្រួសារ និងជួយអោយប្អូនៗបានបន្តការសិក្សា។
ដោយហេតុផលខាងលើនេះ បានជាឪពុកម្តាយមួយចំនួនគាត់មានការស្តាយក្រោយ និងគិតថាខ្លួនមានកំហុសចំពោះកូនដំបូង។
ឪពុកម្តាយអាចជ្រើសរើសវិធីសាស្ត្រដូចខាងក្រោម៖
1. ត្រៀមខ្លួនរួចជាស្រេចមុននឹងសម្រេចចិត្តយកកូន។ អ្នកអាចត្រៀមទាំងសេដ្ឋកិច្ច និង ត្រៀមទាំងផ្លូវចិត្ត និងពេលវេលាគ្រប់គ្រាន់សម្រាប់កូនអ្នក។
2. ដោយសារអ្នកគ្មានបទពិសោធន៍ក្នុងការចិញ្ចឹមកូន សូមអ្នកអានសៀវភៅ និង ចូលរួមវគ្គសិក្សាពីរបៀបនៃការចិញ្ចឹមកូន ដើម្បីអោយអ្នកអាចចិញ្ចឹមកូនអ្នកបានយ៉ាងល្អ។ អ្នកក៏អាចសាកសួរពីរបៀបនៃការចិញ្ចឹមកូនពីរៀនច្បង ឬអ្នកដែលធ្លាប់ចិញ្ចឹមកូនបានល្អពីមុនមក។
អត្ថបទដោយ ៖ Admin Rosmeanney